ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី

ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
120 នាក់

(ទីក្រុងបាងកក)៖ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី នៅសណ្ឋាគា Athenee នៃទីក្រុងបាងកក ប្រទេសថៃ។ 

ក្នុងនាមជាប្រធានក្នុងអាណត្តិ ឯកឧត្តម គីម វីរៈ បានផ្តល់សន្ធរកថា បើកកម្មវិធី និងធ្វើការប្រកាសផ្ទេរតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល ជូនដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវមានតួនាទីបន្តវេនជាប្រធាន។ 

កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ៣២ រូប មកពីតំណាង មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី និង មកពីតំណាងប្រទេសចំនួន ៩ ដែលសមាជិក។ ក្នុងនោះមានប្រទេសចំនួន ៧ ចូលរួមដោយផ្ទាល់ និង ប្រទេសចំនួន ២ ចូលរួមតាមប្រព័ន្ធអនឡាញ។