ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំ ក្រុមការងារ និងមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៃការកើនឡើងទឹកជំនន់ក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្ កំពង់ធំ។

ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣
77 នាក់

នៅព្រឹកថ្ងៃ​ទី​២​២ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​នេះ ​ឯកឧត្តម​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ ​ បានដឹកនាំ​ក្រុមការងារ ​និង​មន្ត្រី​ជំនាញ​ ​ចុះធ្វើការ​ត្រួតពិនិត្យ​ ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​កើន​ឡើង​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​ ​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​។

ឯកឧត្តម​ ​កិត្តិសង្គហបណ្ឌិត ​បានជំរុញ​ដល់​អាជ្ញាធរ​ខេត្ត ​ត្រូវ​តាមដាន​នូវ​ស្ថានភាព​ក​ម្ពស់​ទឹក​ ​ស្រង់​ទិន្នន័យ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ជន់​លិច​ ​រាយការណ៍​មក​ថ្នាក់លើ​ ​។​ ខណៈស្ថានភាពបច្ចុប្បន្ន មានការជនលិចមួយចំនួននៅលើ ផ្ទៃដីដាំដុះដំណាំ ស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ទីវត្តអារាម ផ្ទះសម្បែង និងនៅតាមបណ្តាលសាលារៀន តែមិនទាន់ប៉ះពាល់ខ្លាំងនោះទេ។

​ទន្ទឹម​នឹង​នោះ​ ​ឯកឧត្តម​ ​កិត្តិសង្គហបណ្ឌិត ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ ​នៃ​កា​រហក់​ឡើង​ទឹកជំនន់​នៅ​ពេលនេះ​ ​ជាពិសេស​ ​ត្រូវ​មើល​ថែ​ក្មេងៗ​ឲ្យបាន​ល្អ​ ​ដើម្បី​ចៀស​ផុត​ពី​ការ​លង់ទឹក​ ​ឆ្លង​ចរន្តអគ្គិសនី​ ​ក៏ដូចជា​ការ​ការពារ​ពី​សត្វ​អ​សិរ​ពិស​នានា​ខាំ​ឬ​ទិច​ ​ព្រមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​ ​ស្រុក​ ​ឃុំ​ ​ភូមិ​ ​បន្ត​តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​បន្ត​ទៀត​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រៀម​ខ្លួន​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់ពេល​វេលា​។