គិតត្រឹមរសៀលនេះ មនុស្សស្លាប់ដោយជំនន់ទឹកភ្លៀងនៅថៃកើនដល់៤១នាក់

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
2 នាក់

មនុស្សចំនួន៤១នាក់ហើយ បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ គិតត្រឹមរសៀលថ្ងៃទី១៥ ខែមករា ឆ្នំា២០១៧ នេះ ។ 
បើតាមបាងកកប៉ុស្តិ៍ដដែល ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ មករា ២០១៧ ភ្លៀងនឹងបន្តធ្លាក់នៅក្នុងខេត្តចំនួន១២រួមមាន៖ ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Phangnga, Phuket, Songkhla, Krabi, Trang, Pattani, Yala និងខេត្ត Narathiwat និងមកដល់ពេលនេះ ជំនន់ទឹកភ្លៀង ការទទួលរងពីឥទ្ឋិពលខ្យល់ព្យុះនិងការបាក់ដី បានធ្វើឲ្យប៉ះពាល់មនុស្សជាង១លាន៦សែននាក់ ខូចខាតផ្លូវចំនួន១១៧២ និងស្ពានចំនួន១៩១ ៕ (ប្រភព៖ កោះសន្តិភាព)