សិក្ខាសាលាស្តីពី “ការអនុវត្តន៍គម្រោង ការជម្រុញប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្ពុជា"

ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣
72 នាក់

ថ្ងៃទី ១៩  ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ 
នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអនុវត្តន៍គម្រោង ការជម្រុញប្រព័ន្ធប្រកាសឱ្យដឹងមុននៅកម្ពុជា" 
 នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមផងដែរពី  ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ - លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា - លោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិការអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា - លោក លោកស្រី  មកពីលេខាធិការដ្ឋានគ្រប់គ្ងគ្មហន្តរាយខេត្ត និងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ផងដែរ។ 

សិក្ខាសាលាខាងលើរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  និង   អង្គការអាក់សិនអេតអន្តរជាតិកម្ពុជា ព្រមទាំងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន GSMA Innovative Fund ចក្រភពអង់គ្លេស ។

សិក្ខាសាលានេះផងដែរ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់នៃហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់គោលដៅដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។ ដែលផ្តោតទៅលើលទ្ធផល សំខាន់ៗចំនួនបី ៖ ទី១ ពង្រឹង និងពង្រីកប្រព័ន្ធត្រួតពិនិត្យកម្ពស់ទឹកក្រោមដី (GWLM) ទៅកាន់តំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ។ ទី២ បង្កើនលទ្ធភាពទទួលបានព័ត៌មានដល់សហគមន៍ អំពីគ្រោះមហន្តរាយតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដែលមានប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត។  ទី៣ ពង្រឹង និងជួយសម្របសម្រួលដល់អ្នកពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤។