ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ៩ប្រទេស ចុះទស្សនកិច្ចសិក្សាស្វែងយល់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ មហន្តរាយ នៅសហគមន៍ (CBDRM)ក្នុងប្រទេសកម្ពុជា

ថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤
5 នាក់

ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ៩ប្រទេស ចុះទស្សនកិច្ចសិក្សាស្វែងយល់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ  មហន្តរាយ នៅសហគមន៍ (CBDRM)ក្នុងប្រទេសកម្ពុជា
--------------------------------------

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង ទទួលបន្ទុក នាយកដ្ឋានប្រតិបត្តិការ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ តំណាងឯកឧត្តម អគ្គលេខាធិការ បានទទួលស្វាគមន៍ប្រតិភូយុវជនស្ម័គ្រ ចិត្តអាស៊ាន ទាំង៩ប្រទេស ដែលដឹកនាំ និង សម្របសម្រួល ដោយលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ចូលជួបសម្តែងការគួរសម និងទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះ  មហន្តរាយ នៅសហគមន៍ (CBDRM) ក្នុងប្រទេសកម្ពុជានៅសាលប្រជុំជាន់ទី៣នៃលេខាធិការដ្ឋានគ.ជ.គ.ម.។