ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាព ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាព ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ឯកឧត្តម គន់ គីម ជំរុញមន្ត្រីតាមដានស្ថានភាព បង្កពីឥទិ្ធពលអាកាសធាតុអែលនីណូ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ ធ្វើឲ្យបណ្ដាខេត្តមួយចំនួន ជួបគ្រោះរាំងស្ងួត ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គលើ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួច ដែលក្នុងនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាប ជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ។ ឯកឧត្តម បានបន្តថា យោងតាមស្ថានភាពអាកាសធាតុ ដែលត្រូវបានព្យាករណ៍ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិច តែនៅតាមតំបន់ទំនាប តាមដងទន្លេប៉ុណ្ណោះ ចំពោះជំនន់ទឹកភ្លៀង អាចនឹងកើតមានដោយកន្លែង ក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួម​ជាមួយលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាន​សហគមន៍ងាយរងគ្រោះ ។ ឯកឧត្តម គន់ គីម បានជំរុញទៅមន្ត្រីពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកង​ប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និង​អង្គការដៃគូ រួមទាំងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​ ២០២៤-២០២៨ ។ គួរបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២២១ លើក ក្នុងនោះផ្ទះរលំ ៨៨០ ខ្នង, ផ្ទះរបើក ជាង១២ ០០០ខ្នង, ប៉ះពាល់សាលារៀន ៨៧ខ្នង, តូប/ផ្សារ ៧៧តូប, អាគាររដ្ឋបាល ៣៨ កន្លែង, មនុស្សស្លាប់ ៨នាក់ និងរបួស ១៤៥នាក់ ។ ចំណែកបញ្ហាអគ្គិភ័យ កើតឡើងចំនួន ៣៩០លើក ខូចខាតផ្ទះ ៤២៧ខ្នង, តូប/ផ្សារ៦១, ឃ្លាំងទំនិញ៨,សាលារៀន ១ខ្នង, រោងចក្រ/សិប្បកម្ម ៨ កន្លែង, អាគាររដ្ឋបាល ៧កន្លែង, ចម្ការ/ព្រៃ ១៧កន្លែង, មនុស្សស្លាប់ ២៣នាក់ និងរបួស ២៧នាក់ ។ ដោយឡែក គ្រោះថ្នាក់រន្ទះកើតឡើង ១០០លើក ប៉ះពាល់ផ្ទះចំនួន ៧ខ្នង បណ្ដាលឲ្យមនុស្សស្លាប់ ៥៩នាក់ មនុស្សរបួស ៤៥ នាក់ និងគោ/ក្របីងាប់ចំនួន ៨៧ក្បាល ៕អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម គន់ គីម៖ ប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តចំនួន៩ ជួបបញ្ហាជំនន់ទឹកភ្លៀងតែមិនធ្ងន់ធ្ងរ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងកើតឡើង ក្នុងខេត្តចំនួន៩ ប៉ុន្តែគ្មានផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរនោះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ខេត្តជួបបញ្ហាជំនន់ទឹកភ្លៀង មានខេត្តកំពង់ស្ពឺ កោះកុង កែប កំពត ព្រះសីហនុ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងសៀមរាប មានស្លាប់នៅកំពត ដោយសារទៅបោះតង់កន្លែងប្រឈមទឹកជន់ខ្លាំង ។ ឆ្លើយតបនឹងបញ្ហានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្តបានចាត់មន្ត្រី​ចុះពិនិត្យ ចែកជំនួយនៅទីតាំងខ្លះ និងតាមដានសភាពការណ៍ជាប្រចាំ ។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហានេះ ​ទឹកបានស្រកទៅវិញនៅខេត្តជាច្រើន នៅតែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដែលទឹកនៅទ្រឹង និងកន្លែងខ្លះទៀត ចាប់ផ្តើមស្រកវិញ ​ហើយតាមការព្យាករណ៍នឹងមិនមានភ្លៀងច្រើនទៀតទេ ។ គួរបញ្ជាក់ថា ​នារយៈពេលប៉ុន្មានថ្ងៃនេះ​ ជំនន់ទឹកភ្លៀង ​បានប៉ះពាល់ប្រជាពលរដ្ឋជាច្រើន​ពាន់​គ្រួសារ លិចលង់​ផ្ទះមួយចំនួន ហើយតំបន់ខ្លះក៏មានការ​ជម្លៀស​ពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆមាសទី១ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន
ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម)នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆមាសទី១ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រកាសប្រគល់ភារកិច្ចជូនមន្ត្រីរាជការ គ.ជ.គ.ម.។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាន អនុប្រធាន នាយកដ្ឋាន នឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅសាលប្រជុំគ.ជ.គ.ម.។  

ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ«រវាងទីក្រុងនិងទីក្រុង»នៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣

(ណាននីង, ចិន)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង» ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ននិងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពធន់រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃ​សាធារណ​រដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។   ក្នុងសិក្ខាសាលានេះបានការចូលរួមពី លោក Xu Yongke អភិបាលរងតំបន់ស្វយ័តក្វាងស៊ី, តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), តំណាងអង្គការអន្តរជាតិ ,វិស័យឯកជន ,មន្ត្រីរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនទៀត។   កម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង»ក្នុងគោលបំណងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរគំនិតស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។   តាមរយៈទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះ បានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារ ក្នុងការរួមគ្នាគ្រប់គ្រង នឹងដោះស្រាយវិបត្តគ្រោះមហន្តរាយ ទាំងនៅក្នុងតំបន់ ដើម្បីជាឧត្តមប្រយោជន៍ ផ្តល់ភាពសុខដុមរនា ដល់ប្រជាជន។ លើសពីនេះ វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ រវាងទីក្រុង និងទីក្រុង ក្នុងតំបន់អាស៊ាន ។

សមាគមអតីតយុទ្ធជនប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត
ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣

[WATCH] សមាគមអតីតយុទ្ធជនប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត  

ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្ដរមានជ័យ ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស
ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣

(ឧត្តរមានជ័យ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ខេត្តឧត្តរមានជ័យ បានបន្តបើកកិច្ចប្រជុំជីវភាពប្រចាំខែ និងណែនាំដល់គណបក្សខេត្ត សហការជាមួយក្រុមការងារស្រុក ឃុំ​ ភូមិ​ ត្រៀមរៀបចំផែនការលម្អិត និងត្រៀមសម្ភារៈសម្រាប់គាំទ្រដល់យុទ្ធនាការឃោសនានេះឱ្យបានរួចរាល់។ ជាមួយគ្នានោះបន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ប្រចាំខែ របស់គណបក្សខេត្ត ឯកឧត្តមបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ទៅ លើកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំ​ង​ប្រ​​ដាប់​អា​វុធទាំង៣ប្រភេទដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានល​ទ្ធផ​ល​​ល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នាបានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្ត​ឧត្តរមានជ័យ របស់យើងមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផល ថ្មីៗ ជាច្រើនជូនប្រជាព​លរដ្ឋនៅ​​មូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំ​រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។   បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញ ឱ្យខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងធានាឱ្យបានថាសមាជិកម្នាក់ត្រូវតែជាសន្លឹកឆ្នោតមួយសម្រាប់បក្សប្រជាជនកម្ពុជា។   ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជំរុញឱ្យបន្តពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។   ឯកឧត្តម បានឱ្យដឹងដែរថា ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស ជាពិសេសឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ និងពន្យល់ណែនាំប្រជាពលរដ្ឋ​ឱ្យបានយល់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​៕

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣

(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនាឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម, លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោក លោកស្រី អតីតយុទ្ធជន និង លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។   ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីយុទ្ធជនក្នុងទឹកដីស្រុកកំណើតរបស់សម្តេច តេជោ។   ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអបអរសាទរដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ៥៣៦នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ។   ឯកឧត្តម កិត្តិសង្គហបណ្ឌិត បន្តថា មានបងប្អូនអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានសមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។   នៅកិច្ចបញ្ចប់ ឯកឧត្តម កិត្តិសង្គហ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។   សូមជម្រាបជូនថា ក្នុងឱកាសនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ានិត ជូនបងប្អូនអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល៕

ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣

(ត្បូងឃ្មុំ)៖ នារសៀល ថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន១៥៦ខ្នង ពូជដំណាំហូបផ្លែ និងគ្រាប់ពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំត្រពាំងផ្លុង ឃុំរូង ឃុំទ្រាក និងឃុំចាន់មូល ខេត្តត្បូងឃ្មុំ។   ក្នុងពិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងការពារជាតិ ,ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧត្តុនិយម និងមន្ទីរពាក់ពន័្ធនានាក្នុងខេត្ត។ ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់កាលរសៀលនេះ។    នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលេីកឡេីងពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេលេីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា។   លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញក្រុមគ្រួសារដែលទទួលបានផ្ទះពីសម្តេចត្រូវចេះថែទាំ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លេីកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។   ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយឱ្យទាន់ពេលវេលា និងបានជំរុញឱ្យបេីកប្រាក់ បេឡាមរណៈ សង្គ្រោះ ឱ្យបានទាន់ពេលវេលា ។   អតីតយុទ្ធជន ដែលទទួលបានផ្ទះនាពេលនេះ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វេីឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពជូនពរឱ្យសម្តេចទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើន៕