សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣)
ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣) សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែកក្កដា, អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។   ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖   ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   ៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   ក្រសួងធនធានទឹកអំពាវនាវ ដល់បងប្អូនសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣

សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ...
ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣

សេចក្ដីជូនដំណឹង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Fake Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។ អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមិថុនា អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២៖ តំបន់ខ្ពង់រាប* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕

កម្ពុជា សាងសង់អគារទីទួលសុវត្ថិភាព ជាលើកដំបូងក្នុងខេត្តជុំវិញបឹងទន្លេសាប ដើម្បីសម្រួលការជម្លៀសពលរដ្ឋពេលជួបទឹកជំនន់
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

          (កំពង់ធំ)៖ ប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលការជន់លិចដោយទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងស្ទើរតែជារៀងរាល់ឆ្នាំ។ ការជន់លិចនេះ ក្រៅតែពីធ្វើឱ្យប៉ះពាល់ដល់ផលដំណាំហើយ វាក៏បានបង្កការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ។ នៅពេលមានទឹកជំនន់ម្តងៗប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។ បញ្ហាប្រឈមរបស់ពួកគេពេលជម្លៀសទៅទីទួលសុវត្ថិភាពនោះ គឺខ្វះទីជម្រក ខ្វះបង្គន់អនាម័យ និងខ្វះទឹកស្អាតប្រើប្រាស់ជាដើម។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានកិច្ចគាំទ្រពីអង្គការស្បៀងអាហារពិភពលោក ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុននោះ បានសម្រេចសាងសង់អគារទីទួលសុវត្ថិភាព ដើម្បីសម្រួលដល់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋពេលជម្លៀសពីទឹកជំនន់។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក ក្រោមការជួយឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុននោះ អគារទីទួលសុវត្ថិភាពចំនួន៦ហើយ ត្រូវបានសាងសង់រួចរាល់ ដោយចំណាយថវិកាជាង ១លានដុល្លារអាមេរិក។ ខេត្តដែលត្រូវបានសាងសង់អគារទីទួលសុវត្ថិភាពនេះ រួមមានខេត្តពោធិ៍សាត់ កំពង់ធំ និងកំពង់ឆ្នាំង។ ទីទួលសុវត្ថិភាពនេះ ត្រូវបានធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិ ដោយមានបំពាក់ឧបករណ៍ការពាររន្ទះ, ផ្ទះបាយ, បន្ទប់ទឹកស្រី-ប្រុស, កន្លែងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់, កន្លែងបោក និងអាលខោអាវ, កន្លែងលាងដៃ, កន្លែងក្មេងលេង, ឃ្លាំងសម្ភារៈ និងបំពាក់ម៉ាស៊ីនភ្លើងជាដើម។ អគារទីទួលសុវត្ថិភាពក្នុងខេត្តពោធិ៍សាត់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ រីឯអគាទីទួលសុវត្ថិភាពក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ការិម៉ាតា អាត្សឹស៊ី ឧបការីស្ថានទូតជប៉ុន និងលោកស្រី ឃ្លែរ ខូណាន់ នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។ កម្មវិធីនេះ ក៏មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការក្នុងខេត្តមួយចំនួនទៀត។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអបអរសាទរចំពោះសមិទ្ធផលអគារទីទួលសុវត្ថិភាពទាំងនេះ។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរខ្ពស់លើការងារប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ។ បន្ថែមពីលើនោះ ជារៀងរាល់ឆ្នាំនៅពេលមានគ្រោះមហន្តរាយ ដូចជាករណីជំនន់ទឹកភ្លៀងកាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាសេនាធិការបានស្រុះគ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានហៅការបង្កើតឡើងនូវអគារទីទួលសុវត្ថិភាពនេះ គឺជាការគិតគូរ និងឆ្លើយតបមួយជំហានទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅពេលជួបទឹកជំនន់នោះ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ «គ្រោះមហន្តរាយធម្មជាតិនៅលើពិភពលោក គឺកាន់តែស្រួចស្រាវ ដែលពិបាកនឹងទៅហាមឃាត់ចំពោះគ្រោះមហន្តរាយទាំងនេះ។ តែអ្វីដែលយើងអាចធ្វើបាន គឺយើងត្រូវប្រឹងរិះរកវិធីធ្វើយ៉ាងណា ដើម្បីឆ្លើយតបគ្រោះមហន្តរាយនោះឱ្យបានទាន់ពេលវេលា។ ជាពិសេសជួយប្រជាពលរដ្ឋពីគ្រោះមហន្តរាយកុំឱ្យមានអ្នកស្លាប់ និងមានកន្លែងស្នាក់នៅឱ្យបានសមរម្យ»។ «អគារទីទួលសុវត្ថិភាពនេះ ជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលទៅនឹងគ្រោះមហន្តរាយ ដើម្បីផ្តល់កន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នឱ្យបានសមរម្យពេលពួកគាត់ជម្លៀសចេញពីផ្ទះសម្បែង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។ លោកស្រី ឃ្លែរ ខូណាន់ នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដើម្បីពង្រឹងការត្រៀម និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។ ប្រទេសជប៉ុនគឺជាដៃគូដ៏រឹងមាំរបស់កម្មវិធិស្បៀងអាហារពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសជប៉ុន បានចូលរួមផ្តល់វិភាគទានជាថវិកាចំនួនជាង ២២លានដុល្លាអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងគ្រោះមហន្តរាយនៅកម្ពុជា។ លោក ការិម៉ាតា អាត្សឹស៊ី ឧបការីស្ថានទូតជប៉ុន បានថ្លែងក្នុងពិធីនោះថា គម្រោងផ្តល់ហិរញ្ញប្បទានដោយប្រទេសជប៉ុន និងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោកមានគោលបំណងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ មានដូចជាការសាងសង់មជ្ឈមណ្ឌលជម្លៀសជនរងគ្រោះ, បណ្តុះបណ្តាលមន្ត្រីស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរួមមានការវាយតម្លៃហានិភ័យ និងការឆ្លើយតបជាបន្ទាន់ និងបង្កើតប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ការជម្លៀសជាដើម។ លោក ការិម៉ាតា អាត្សឹស៊ី បានបន្ថែមថា រដ្ឋាភិបាលជប៉ុនមានមោទនភាពក្នុងការជួយសហគមន៍កម្ពុជា ក្នុងការកសាងភាពធន់ទប់ទល់ការប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ។ មន្ត្រីជាន់ខ្ពស់ស្ថានទូតជប៉ុនរូបនេះ ក៏បានផ្តល់ទស្សនៈឱ្យកម្ពុជា ត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតលើការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដូចជាការធ្វើលំហាត់សមយុទ្ធនានា ដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះពេលមានគ្រោះមហន្តរាយ។ លោកឧបការីទូតជប៉ុន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាប្រឈមមុខនឹងស្ថានភាពកាន់តែលំបាកថែមទៀតមិនត្រឹមតែដោយសារទឹកជំនន់ប៉ុណ្ណោះទេ រួមទាំងជំងឺរាតត្បាតកូវីដ១៩ផងដែរ។ លោកសង្ឃឹមថា មជ្ឈមណ្ឌលទាំងនេះ មិនត្រឹមតែប្រើសម្រាប់ជម្លៀសពលរដ្ឋពេលមានទឹកជំនន់នោះទេ តែក៏អាចប្រើក្នុងករណីចាំបាច់ដទៃទៀត ដូចជាការចាក់វ៉ាក់សាំងជាដើម។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណអង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់ការងារគ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ដូចជាការផ្តល់ថវិកាជួយសាងសង់អគារទីទួលសុវត្ថិភាពនេះជាដើម។ លោកទេសរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់អង្គការស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលជប៉ុន បន្តជួយសាងសង់អគារទីទួលសុវត្ថិភាព នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប និងខេត្តតាមដងទន្លេមេគង្គ ដែលសុទ្ធជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ន។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីខេត្តយកចិត្តទុកដាក់ថែទាំអគារទីទួលសុវត្ថិភាពនេះឱ្យបានល្អប្រសើរ ដើម្បីបម្រើភាពចាំបាច់ពេលមានគ្រោះមហន្តរាយ៕                

លោក គន់ គីម ចុះការរៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅរដូវវស្សា និងពិនិត្យការដ្ឋានទប់ច្រាំងទន្លេនៅខេត្តក្រចេះ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរចុះទៅកាន់ខេត្តក្រចេះ ដើម្បីពិនិត្យរៀបចំចាត់ចែងការរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលមានទឹកជំនន់នៅរដូវវស្សា និងពិនិត្យមើលការដ្ឋានធ្វើច្រាំងទន្លេកុំឱ្យបាក់នៅក្នុងខេត្តក្រចេះ។       ប្រជាពលរដ្ឋក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលមានចំនួនសរុបប្រមាណ ១,៩៨៨គ្រួសារ តែងតែជួបគ្រោះទឹកជំនន់ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ក្នុងឃុំនេះមានភូមិចំនួន ៨ភូមិ ស្មើនឹងប្រមាណ ៣០០គ្រួសារ តែងពឹងអាស្រ័យលើទីទួលសុវត្ថិភាពនារដូវទឹកជំនន់។ ទួលសុវត្ថិភាព «ទួលតាឃីន» មានទំហំ ២៤០ហិកតា ដែលជាទីតាំងខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋស្នាក់នៅ និងយកគោក្របីជាង ៤,០០០ក្បាល មកថែរក្សានៅទីទួលសុវត្ថិភាពនេះនារដូវទឹកឡើងជារាងរាល់ឆ្នាំ ហើយនៅពេលរដូវទឹកសម្រកទើបពួកគាត់វិលត្រទ្បប់ទៅលំនៅដ្ឋានដើម្បីបង្កបង្កើនផលជាធម្មាតា។ ក្នុងពេលចុះពិនិត្យទីទួលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកទ្បើងថា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ចជាកាលតែងយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ ដែលកេីតមានជាយថាហេតុ និងគ្រប់ពេលវេលា ដូច្នេះការប្រុងប្រៀប និងបង្កាទុកជាមុន ជាកត្តាល្អបំផុត។ លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរដែនដីចុះជួយដោះស្រាយភ្លាមៗទាន់សភាពការណ៍។     លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរឱ្យអាជ្ញាធរដែនដី ជួយថែរក្សារទីទួលសុវត្ថិភាពនេះឱ្យបានល្អ និងរៀបចំផ្លូវ ដីឡូត៍សម្រាប់ប្រជាពលរដ្ឋ រៀបចំទឹកស្អាត បង្គន់អនាម័យ ត្រៀមបម្រុងសម្រាប់ពេលមានទឹកជំនន់ក្នុងរដូវវស្សា។ លោក គន់ គីម ក៏បាននែនាំឱ្យអាជ្ញាធរ យកចិត្តទុក្ខដាក់ខ្ពស់លើគ្រួសារដែលងាយរងគ្រោះ ដូចជាជនពិការ កុមារ ស្រ្តី និងចាស់ជរា គ្មានទីពឹង និងត្រូវថែរក្សាការពារទីទួលសុវត្ថិភាពនេះកុំឱ្យមានការកាប់ទន្រ្ទានយកដីអនាធិបតេយ្យ។ បន្ទាប់ពីចុះពិនិត្យទីទួលសុវត្ថិភាពបម្រុងទុកជម្លៀសប្រជាពលរដ្ឋនារដូវវស្សារួចហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះពិនិត្យការដ្ឋានទប់ច្រាំងទន្លេបាក់មុខសាលាខេត្តក្រចេះ។ ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ បានរងការបាក់ស្រុតកាលពីរដូវកន្លងទៅប្រវែងប្រមាណ ២០០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារកំពុងសាងសង់ច្រាំងនេះឡើងវិញ បេីគ្មានការជួសជុលទេ នៅរដូវវស្សាខាងមុខ ច្រាំងនេះនឹងបន្តបាក់ហើយអាចឈានដល់បាក់ដាច់ថ្នល់មាត់ទន្លេថែមទៀតផង។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលេីកសសេីរដល់ក្រុមការងារក្រសួងធនធានទឹក ដែលបានយកចិត្តទុកដាក់ខិតខំធ្វេីការងារយ៉ាងយកចិត្តទុកដាក់សាងសង់ច្រាំងនេះ។     ជំនួសមុខឱ្យប្រជាពលរដ្ឋខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងធនធានទឹកចាត់វិធានការទប់ស្កាត់កាត់បន្ថយបានហានិភ័យ។ លោកទេសរដ្ឋមន្ត្រី ក៏បានលេីកសសេីរលោក លឹម គានហោ ដែលសកម្មក្នុងការចាត់តាំងក្រុមការងារឱ្យចុះមកអនុវត្តភ្លាមៗ ទប់ស្កាត់មិនឱ្យមានការបាក់ថែមទៀត៕  

ការអញ្ជើញសម្រាប់ដេញថ្លៃ(IFQ No. NCDMS/9178-CAM/CBDRR/MB-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFQ No NCDMS / 9178-CAM / CBDRR / MB-01/16 ចេញថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៦ ការអញ្ជើញសម្រាប់កូដ រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ ហើយគម្រោងបំណងដំណើរការដកថវិការមួយផ្នែកដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ូតូចំនួន ៨គ្រឿង ។ លក្ខណៈសម្បត្តិរបស់អ្នកដេញថ្លៃ និងទំនិញ និងសេវាកម្មដែលត្រូវបានផ្តល់ជូនគឺស្ថិតនៅក្រោមច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ (សូមទាញឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=NCDMS-9178-CAM-CBDRR-MB-01-BelowAdvertising.final.pdf  

ការអញ្ជើញសម្រាប់ដេញថ្លៃ (IFB No. NCDMS/9178-CAM/CBDRR/IT-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFB No NCDMS / 9178-CAM / CBDRR / IT-01/16 ការផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិក ១. រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីចំណាយគម្រោងកាត់បន្ថយគ្រោះមហន្តរាយតាមសហគមន៍ ហើយខ្លួនមានបំណងដំណើរការយកថវិការពីគម្រោងនេះដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិចរួមមានកុំព្យូទ័រយួរដៃនិងម៉ាស៊ីនព្រីន។ ២. ទំនិញត្រូវបានទាមទាររយៈពេល ០៦ សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យា។ ៣. អ្នកផ្គត់ផ្គង់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញមកទទួលឯកសារថតចម្លងដេញថ្លៃដោយឥតគិតថ្លៃពីអាស័យដ្ឋានដូចខាងក្រោមដោយដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ។ លើកលែងតែការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ នឹងមិនគ្រប់ល័ក្ខខ័ណ្ឌផ្សេងទៀតគឺមិនអាចការស្នើសុំឯកសារដេញថ្លៃឡើយ។ (សូមទាញយកឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_Bid_NCDMS_9178_CAM_CDRR_IT_01.final.pdf