អគ្គិភ័យកំពុងឆេះកាស៊ីណូម៉ាកាវ នៅក្រុងបាវិត ខេត្តស្វាយរៀង
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

អគ្គិភ័យបាន និងឆាបឆេះកាស៊ីណូម៉ាកាវ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង នាវេលាម៉ោងប្រមាណ២៖៤០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលខណៈនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍។ នេះបើតាមស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។លោកស្នងការបញ្ជាក់យ៉ាងខ្លីថា «មានករណីឆេះកាស៊ីណូម៉ាកាវ ហើយឡានទឹកកំពុងចេញជួយអន្តរាគមន៍»៕ (ប្រភព៖ កោះសន្តិភាព)  

អាជ្ញាធរឧតុនិយមព្រមានពលរដ្ឋតំបន់ឆ្នេរសមុទ្រឲ្យប្រុងប្រយ័ត្នអាកាសធាតុ
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ពលរដ្ឋនៅតាមតំបន់មាត់សមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅចុងសប្ដាហ៍នេះ រហូតដល់ដើមសប្ដាហ៍ក្រោយ។ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលកើតចេញពីសមុទ្រចិនខាងត្បូង។ក្រសួងថា ស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នំា ២០១៧ នេះ ប៉ុន្តែ តំបន់ទំនាបកណ្ដាលភាគខាងកើតកម្ពុជា និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង។សម្រាប់តំបន់មាត់សមុទ្រ ក្រសួងបានព្រមានទៅប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុបែបនេះ ៕ (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)

គិតត្រឹមរសៀលនេះ មនុស្សស្លាប់ដោយជំនន់ទឹកភ្លៀងនៅថៃកើនដល់៤១នាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

មនុស្សចំនួន៤១នាក់ហើយ បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ គិតត្រឹមរសៀលថ្ងៃទី១៥ ខែមករា ឆ្នំា២០១៧ នេះ ។ បើតាមបាងកកប៉ុស្តិ៍ដដែល ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ មករា ២០១៧ ភ្លៀងនឹងបន្តធ្លាក់នៅក្នុងខេត្តចំនួន១២រួមមាន៖ ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Phangnga, Phuket, Songkhla, Krabi, Trang, Pattani, Yala និងខេត្ត Narathiwat និងមកដល់ពេលនេះ ជំនន់ទឹកភ្លៀង ការទទួលរងពីឥទ្ឋិពលខ្យល់ព្យុះនិងការបាក់ដី បានធ្វើឲ្យប៉ះពាល់មនុស្សជាង១លាន៦សែននាក់ ខូចខាតផ្លូវចំនួន១១៧២ និងស្ពានចំនួន១៩១ ៕ (ប្រភព៖ កោះសន្តិភាព)  

ការអញ្ជើញសម្រាប់ការបង្ហាញចំណាប់អារម្មណ៍សម្រាប់ទីប្រឹក្សាអន្តរជាតិចំនួន ០១នាក់ និងទីប្រឹក្សាជាតិ ០១នាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានទទួលជំនួយពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR )តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ីឆ្ពោះទៅរកការអនុវត្តនៃគម្រាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍ (CDRR) គម្រាងនេះអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDMs) និង ៥៤ឃុំគោលដៅជួយ១៨ស្រុកនៅក្នុងខេត្តចំនួន 6 គឺកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ចាមនិងខេត្តព្រៃវែង។ គម្រោងនេះមានគោលបំណងធ្វើអោយប្រសើរទ្បើងនៅការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសកម្ពុជាជាមួយនឹងលទ្ធផលដែលរំពឹងទុកនៃធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងសមត្ថភាពឆ្លើយតបនៅកម្រិតស្រុកនិងឃុំដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។ គម្រោងនេះមានបួនលទ្ធផល (i) ការសមត្ថភាពស្ថាប័ននិងបច្ចេកទេសនៃស្រុកអាទិភាពលើការគ្រប់គ្រងនិងធ្វើឱ្យប្រសើរឡើង DRR (ii) ការបង្កើនសមត្ថភាពនៃការឃុំគោលដៅសម្រាប់ DRR, បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (CCA) និងការគ្រប់គ្រងគ្រោះមហន្តរាយប្រសើរឡើង (iii) ការធ្វើ DRRនៅសហគមន៍មូលដ្ឋាននិងសកម្មភាព CCA ត្រូវបានអនុវត្ត និង (iv) ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធិភាព និងការផ្សព្វផ្សាយនៃការអនុវត្តន៍ល្អបំផុតនិងវិធីសាស្រ្តច្នៃប្រឌិតថ្មី។ (ចូលទាញយកឯកសារខាងក្រោមនេះ) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_EOI_National_Disaster_Management_Advisor.pdf    

ការអញ្ជើញសម្រាប់ដេញថ្លៃ(IFQ No. NCDMS/9178-CAM/CBDRR/MB-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFQ No NCDMS / 9178-CAM / CBDRR / MB-01/16 ចេញថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៦ ការអញ្ជើញសម្រាប់កូដ រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ ហើយគម្រោងបំណងដំណើរការដកថវិការមួយផ្នែកដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ូតូចំនួន ៨គ្រឿង ។ លក្ខណៈសម្បត្តិរបស់អ្នកដេញថ្លៃ និងទំនិញ និងសេវាកម្មដែលត្រូវបានផ្តល់ជូនគឺស្ថិតនៅក្រោមច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ (សូមទាញឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=NCDMS-9178-CAM-CBDRR-MB-01-BelowAdvertising.final.pdf  

ការអញ្ជើញសម្រាប់ដេញថ្លៃ (IFB No. NCDMS/9178-CAM/CBDRR/IT-01/16)
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  IFB No NCDMS / 9178-CAM / CBDRR / IT-01/16 ការផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិក ១. រាជរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីចំណាយគម្រោងកាត់បន្ថយគ្រោះមហន្តរាយតាមសហគមន៍ ហើយខ្លួនមានបំណងដំណើរការយកថវិការពីគម្រោងនេះដើម្បីការទូទាត់ក្រោមកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិចរួមមានកុំព្យូទ័រយួរដៃនិងម៉ាស៊ីនព្រីន។ ២. ទំនិញត្រូវបានទាមទាររយៈពេល ០៦ សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យា។ ៣. អ្នកផ្គត់ផ្គង់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានចំណាប់អារម្មណ៍ត្រូវបានអញ្ជើញមកទទួលឯកសារថតចម្លងដេញថ្លៃដោយឥតគិតថ្លៃពីអាស័យដ្ឋានដូចខាងក្រោមដោយដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ។ លើកលែងតែការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ នឹងមិនគ្រប់ល័ក្ខខ័ណ្ឌផ្សេងទៀតគឺមិនអាចការស្នើសុំឯកសារដេញថ្លៃឡើយ។ (សូមទាញយកឯកសារខាងក្រោម) http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Invitation_for_Bid_NCDMS_9178_CAM_CDRR_IT_01.final.pdf  

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

  សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំបឹងដោល ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៦ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៧ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំបឹងដោល កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Boeng_Doal_Bid.pdf    

គម្រោងដេញថ្លៃ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

    សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោមក្របខណ្ឌគម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ ខេត្តព្រៃវែង ស្រុកព្រះស្ដេច ឃុំរាធរ ។ ការសាង់សងៈ ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង៦៨៧ម ទទឹងខ្នងលើ ០៤ម មានដំាស្មៅតាមជើងទេសងខាងផ្លូវ និងសាងសង់លូ ០១កន្លែង ទំហំ ០.៨០ម ប្រវែង ០៦ម និងដាក់ស្លាកសញ្ញាគម្រោងចំនួន ០១កន្លែង។ រយៈពេលថែទាំៈ ៦ខែ ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃៈ សាលាឃុំរាធរ កាលបរិចេ្ឋទនែការប្រជុំបើកសំណើដេញថ្លៃៈ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ http://ncdm.gov.kh/PdfAnnouncementPost/GetPdf?fileName=Reathor_Bid.pdf    

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

    ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល, អភិបាលរង និងនាយករដ្ឋបាលគ្រប់រាជធានី-ខេត្ត, លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍, ភ្នាក់ងារអង្គការសហប្រជាជាតិ, អង្គការជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំមួយចំនួនសរុបចំនួន ២៣០រូប។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ហើយបន្ទាប់មក ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើបទបង្ហាញលំអិតលើខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន ចំនួន ១០ជំពូក ៤៨មាត្រា។ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា លោក លោកស្រី អភិបាលរងខេត្ត និង តំណាងអង្គការជាតិ-អន្តរជាតិមួយចំនួនបានមានចំណាប់អារម្មណ៍ គាំទ្រ និងវាយតម្លៃខ្ពស់លើច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអនុវត្ត ច្បាប់នេះអោយមានប្រសិទ្ធភាព និងតម្លាភាព។ ជាមួយមតិចាប់អារម្មណ៍ខាងលើ ឯកឧត្តម ញឹម វណ្ណដា បានមានប្រសាសន៍អំពីច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី មានលក្ខណៈគ្រប់ជ្រុងជ្រោយទាក់ទងការងារសង្គម, មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការទាំងជាតិ និងអន្តរជាតិ។ ច្បាប់ក៏បានបង្ហាញពីបទពិសោធន៍ចាស់ទុំរបស់កម្ពុជា ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយប្រៀបធៀបប្រទេសក្នុងតំបន់ និង ពិភពលោក។ ឯកឧត្តម ក៏បានសំណូមពរឲ្យថ្នាក់ក្រោមជាតិ ធ្វើសេនាធិការអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការប្រមូលទិន្នន័យពិតប្រាកដច្បាស់លាស់មកថ្នាក់ជាតិដើម្បីធ្វើការបូកសរុប និងដាក់ជូនរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រង គ្រោះមហន្តរាយបានត្រឹមត្រូវ។    

កិច្ចប្រជុំបូកសរុបសភាពការណ៍គ្រោះមហន្តរាយឆមាសទី១ និងទិដៅ ឆមាសទី២ ឆ្នាំ២០១៧ របស់គ.ជ.គ.ម. នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧
ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

    កិច្ចប្រជុំបូកសរុបសភាពការណ៍គ្រោះមហន្តរាយ ឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រព្រឹត្តទៅក្រោមអធិតីភាព ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអភិវឌ្ឍន៍ ជាពិសេស ADB, UNDP, WFP តំណាងអង្គការក្រៅរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំនាពេលនេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា បានលើកទ្បើងពីស្ថានភាពទូទៅនាពេលបច្ចុប្បន្នមនេះថា មានលក្ខណៈល្អប្រសើរ យើងមានសុខសន្តិភាពពេញលេញ បង្កឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាបានចូលរួមបោះឆ្នោតដោយសេរី ដើម្បីជ្រើសមេឃុំ ចៅសង្កាត់ ប្រកបដោយជោគជ័យនាពេលកន្លងមកថ្មីៗនេះ។ ចំពោះសភាពការណ៍គ្រោះមហន្តរាយហន្តរាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមការបូកសរុបាយការណ៍របស់ ឯឧត្តម កែ វី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧ គ្រាន់តែមុខសញ្ញាគ្រោះថ្នាក់រន្ទះបាញ់មួយមុខប៉ុណ្ណោះ បានបង្កជាហានិភ័យគ្រោះមហន្តរាយ ឆាបឆក់យកបង់ជិវិតប្រជាពលរដ្ឋអស់ ៤៧នាក់ និងបង្ករបួស ៤៨នាក់ នៅមានសញ្ញាគ្រោះថ្នាក់ដទៃទៀតដែលយើងត្រូវយកចិត្តទុកដាក់ ហើយឯកឧត្តម កែ វី នឹងធ្វើបទបង្ហាញលម្អិតអំពីបញ្ហានេះ។ ការពិតយើងមិនអាចដឹងមុននូវការកើតឡើងគ្រោះមហន្តរាយមហន្តរាយធម្មជាតិ ប៉ុន្តែយើងអាចត្រៀមបង្ការ និងធអាចកាត់បន្ថយ ហានិភ័យរបស់វា តាមរយៈការរៀបចំឲ្យមានផែនការត្រៀមបម្រុងទុក ការអប់រំផ្សព្វផ្សាយការយល់ដឹងឲ្យបានទូលំទូលាយ។ម្យ៉ាងវិញទៀត ដោយមានការរួមចំណែកក្នុង ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តគម្រោងជំនួយបច្ចេកទេស (TA) ADB បានផ្តល់ឧបករណ៍ បច្ចេកទេសវិទ្យាទំនាក់ទំនងព័ត៌មាន (ICT equipment) ដូចជា កុំព្យូទ័រ ព្រីនធ័រ សម្ភារៈការិយាល័យ ជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គោលដៅទាំង៦ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងឃុំគោលដៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណូមឲ្យ ADB ពង្រីកការគាំទ្រនូវឧបករណ៍ បច្ចេកទេសវិទ្យាទំនាក់ទំនងព័ត៌មាន ចែកជួនដល់បណ្តាខេត្តផ្សេងទៀត ដើម្បីរួមចំណែក កែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ ការផ្សព្វផ្សាយ ការប្រកាសព័ត៌មានឲ្យដឹងមុនកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យបញ្ជូនទិន្នន័យព័ត៌មាន ក៏ដូចជាការរៀបចំរបាយណ៍កាន់តែមានសុក្រត្យភាព។ក្នុងពេលនោះដែរ ឯកឧត្តម Samiuela T. Tukuafu នាយកប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ក៏មានចំណាប់អារម្មណ៍ និងអបអរសាទរនូវរាល់សមិទ្ធផលដែលសម្រេចបាន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧ តាមរយៈកិច្ចប្រតិបត្តិការ ការអនុវត្តគម្រោងជំនួយបច្ចេកទេស ក្រោមមូលជំនួយឥសំណងរបស់រដ្ឋាភិបាលជប៉ុន មូលនិធិដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី លោក Samiuela T. Tukuafu បានចាប់អារម្មណ៍ទៅលើ៖ (i) លទ្ធផលបូកសរុបរបាយការណ៍ស្តីពីស្ថាភាពគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ; (ii) ការពង្រឹងសម្របសម្រួលស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធានាផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប ប្រសិនបើមាន គ្រោះមហន្តរាយទឹកជំនន់ នៅពេលខាងមុខនេះ។ (iii) សមិទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តសកម្មភាពជាមួយគម្រោងជំនួយបច្ចេក-ទេស ស្តីពី ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ។ ការសហការជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីចែករំលែកបទពិសោធន៍ សមិទ្ធិផល និងអនុសាសន៍ល្អៗ ដើម្បីធ្វើឱ្យបរិយាកាសធ្វើការងារកាន់តែប្រសើរឡើងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា។  ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកម្ពុជាត្រូវបាន អនុលោមទៅតាម យុទ្ធសាស្ត្រភាពជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៤-២០១៨ ស្របគ្នានឹងការវាយតម្លៃពាក់កណ្តាលគម្រោងនៃការអនុវត្តយុទ្ធសាស្ត្រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២០ និងយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ យុទ្ធសាស្រ្តនេះត្រូវបានបញ្ចូលនៅក្នុងរបៀបវារៈ ចំនួនបីរបស់ នៃយុទ្ធសាស្រ្ត របស់ធនាគារអភិវឌ្ឍន៍អាស៊ី (i) ការរួមបញ្ចូលគ្នានូវកំណើនសេដ្ឋកិច្ច (ii) ការរីចម្រើនប្រកបដោយចីរភាពនូវបរិសា្ថន។ និង (iii) កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្ម។ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាជួបប្រទះនូវភាពរាំងស្ងួត និងទឹកជំនន់ដែលប៉ះពាល់ដល់ដល់វិស័យដ៏សំខាន់ៗមួយចំនួន បង្កការលំបាកដល់ប្រជាជនក្រីក្រតាមជនបទជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០០៩ ឆ្នាំ ២០១១ និងឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានជួប ព្រឹត្តិការណ៍គ្រោះទឹកជំនន់ធ្ងន់ធ្ងរបន្តបន្ទាប់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សដែលមិនធ្លាប់មានពីមុនមក និងធ្វើឲ្យខូចខាតផលដំណាំ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន គិតជាទឹកប្រាក់ខាតបង់អស់រាប់រយលានដុល្លារ។ ការវិភាគស្តីពីគ្រោះរាំងស្ងួតឆ្នាំ ២០១៥-២០១៦ ធ្វើឡើងដោយ អង្គការ UNESCO-IHE វិទ្យាស្ថានអប់រំធារាសាស្រ្ត ដោយសហការជាមួយ ADB បានបង្ហាញថា នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជានឹងទទួលរងនូវការថយចុះនៃបរិមាណទឹកភ្លៀង ១៧% បើប្រៀបធៀបនឹងមធ្យមភាគ ក្នុងអំឡុង ៣៥ ឆ្នាំ អាចបណ្តាលឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅឆ្នាំ ២០១៦។ លក្ខខណ្ឌអាកាសធាតុសកលនៅតែបន្តផ្លាស់ប្តូរ ហើយវាទំនងជា ធ្វើឲ្យកម្ពុជា បន្តជួបប្រទះគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលយើងមិនអាចទាយទុកជាមុនបាន។ បញ្ហាប្រឈមទាំងអស់នេះ តម្រូវឱ្យយើងគ្រប់គ្នា ត្រូវតែត្រៀមរៀបចំបន្ថែមទៀត និងមានការផ្តួចផ្តើមគំនិតថ្មី ឬច្នៃបង្កើតបន្ថែមទៀត នៅក្នុងវិធីសាស្រ្តកាត់បន្ថយហានិភ័យ និងធ្វើឲ្យកាន់តែល្អប្រសើរនូវគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ការវាយតម្លៃពិនិត្យឡើងវិញ និងការវាយតម្លៃស្ថាប័ននាពេលថ្មីៗនេះ ក៏បង្ហាញផងដែរថា អ្វីដែលមានស្រាប់នៅក្នុង ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសដេលកំពុងត្រូវបានពង្រឹង និងកែលំអជាបណ្តើរៗ។ គ្រោះមហន្តរាយធម្មជាតិ មាននិន្នាការធ្វើឱ្យប៉ះពាល់ដល់អ្នកក្រីក្រ ជាពិសេសស្ត្រីនិងកុមារ ដែលជាក្រុមងាយរងគ្រោះបំផុត។ ប្រសិនបើគ្មានកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពទេ ប្រទេសដែលងាយរងគ្រោះដូចជា កម្ពុជា ប្រកដជាជួបការក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ខ្លួន។ ការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អសមត្ថភាពត្រៀមបម្រុង នៅថ្នាក់ជាតិសម្រាប់ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយគាំទ្រដល់គម្រោងចំនួន ២៖ (i) គម្រោងជំនួយបច្ចេកទេស: ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ និង (ii) គម្រោងជំនួយឥតសំណង: ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្ដរាយនៅមូលដ្ឋានសហគមន៍ ដែលគាំទ្រដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) មានគោលបំណង លើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍស្ថាប័នរបស់រដ្ឋាភិបាល និងការពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់ការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងអនុវត្តគំរូបទពិសោធន៍ថ្មីៗ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំជាមួយការប្រែប្រួលអាកាសធាតុ នៅថ្នាក់ក្រោមជាតិ ។