សមាគមអតីតយុទ្ធជនប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត
ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣

[WATCH] សមាគមអតីតយុទ្ធជនប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត  

ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្ដរមានជ័យ ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស
ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣

(ឧត្តរមានជ័យ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ខេត្តឧត្តរមានជ័យ បានបន្តបើកកិច្ចប្រជុំជីវភាពប្រចាំខែ និងណែនាំដល់គណបក្សខេត្ត សហការជាមួយក្រុមការងារស្រុក ឃុំ​ ភូមិ​ ត្រៀមរៀបចំផែនការលម្អិត និងត្រៀមសម្ភារៈសម្រាប់គាំទ្រដល់យុទ្ធនាការឃោសនានេះឱ្យបានរួចរាល់។ ជាមួយគ្នានោះបន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ប្រចាំខែ របស់គណបក្សខេត្ត ឯកឧត្តមបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ទៅ លើកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំ​ង​ប្រ​​ដាប់​អា​វុធទាំង៣ប្រភេទដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានល​ទ្ធផ​ល​​ល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នាបានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្ត​ឧត្តរមានជ័យ របស់យើងមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផល ថ្មីៗ ជាច្រើនជូនប្រជាព​លរដ្ឋនៅ​​មូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំ​រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។   បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញ ឱ្យខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងធានាឱ្យបានថាសមាជិកម្នាក់ត្រូវតែជាសន្លឹកឆ្នោតមួយសម្រាប់បក្សប្រជាជនកម្ពុជា។   ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជំរុញឱ្យបន្តពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។   ឯកឧត្តម បានឱ្យដឹងដែរថា ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស ជាពិសេសឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ និងពន្យល់ណែនាំប្រជាពលរដ្ឋ​ឱ្យបានយល់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​៕

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣

(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនាឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម, លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោក លោកស្រី អតីតយុទ្ធជន និង លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។   ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីយុទ្ធជនក្នុងទឹកដីស្រុកកំណើតរបស់សម្តេច តេជោ។   ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអបអរសាទរដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ៥៣៦នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ។   ឯកឧត្តម កិត្តិសង្គហបណ្ឌិត បន្តថា មានបងប្អូនអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានសមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។   នៅកិច្ចបញ្ចប់ ឯកឧត្តម កិត្តិសង្គហ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។   សូមជម្រាបជូនថា ក្នុងឱកាសនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ានិត ជូនបងប្អូនអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល៕

ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣

(ត្បូងឃ្មុំ)៖ នារសៀល ថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន១៥៦ខ្នង ពូជដំណាំហូបផ្លែ និងគ្រាប់ពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំត្រពាំងផ្លុង ឃុំរូង ឃុំទ្រាក និងឃុំចាន់មូល ខេត្តត្បូងឃ្មុំ។   ក្នុងពិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងការពារជាតិ ,ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧត្តុនិយម និងមន្ទីរពាក់ពន័្ធនានាក្នុងខេត្ត។ ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់កាលរសៀលនេះ។    នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលេីកឡេីងពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេលេីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា។   លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញក្រុមគ្រួសារដែលទទួលបានផ្ទះពីសម្តេចត្រូវចេះថែទាំ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លេីកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។   ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយឱ្យទាន់ពេលវេលា និងបានជំរុញឱ្យបេីកប្រាក់ បេឡាមរណៈ សង្គ្រោះ ឱ្យបានទាន់ពេលវេលា ។   អតីតយុទ្ធជន ដែលទទួលបានផ្ទះនាពេលនេះ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វេីឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពជូនពរឱ្យសម្តេចទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើន៕

លោកបណ្ឌិត ហង្ស សាមឿន ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ លោកបណ្ឌិត ហង្ស សាមឿន បានជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន ដែលថ្នាក់ដឹកនាំបានចុះជួយ ជាប្រចាំ និងដោះស្រាយទាន់ពេលវេលា ដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹងនៅតែចងចាំ។ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ហង្ស សាមឿន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីថ្នាក់ជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។លោក អ៊ូច សៅវឿន ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្នុងនាមរដ្ឋបាលស្រុកកណ្ដាលស្ទឹងបានធ្វើរបាយការណ៏ថា ក្នុងរយៈពេល៦ខែ ការងារបង្ករបង្កើនផលស្រូវបង្កើនរដូវឆ្នាំ២០២-២០២៣ អនុវត្តបាន ២៥០ ហិកតា ស្មើនឹង៣៨% លើផែនការ ៦៥០ ហិកតាក្នុងនោះ៖ ការងារប្រមូលផលស្រូវប្រាំងអនុវត្តបាន ១ ៩៩៥ ហិកតា ទិន្នផលមធ្យម ៣ ៥.តោនក្នុង ១ ហិ កតា បរិមាណសរុប ៦ ៩៨៣ តោន ការងារដាំបន្លែគ្រប់ប្រភេទអនុវត្ត បាន ៦ ហិកតា ។មានមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ចំនួន ១ កន្លែង និងមណ្ឌលសុខភាព ចំនួន ៧មណ្ឌល គឺ មណ្ឌលសុខភាពអំពៅព្រៃ ,មណ្ឌលសុខភាពសៀមរាប,មណ្ឌលសុខភាពបឹងខ្យាង ,មណ្ឌលសុខភាពបារគូ,មណ្ឌលសុខភាព ត្រពាំងវែង,មណ្ឌលសុខភាពដើមប្ញស និងមណ្ឌលសុខភាពរលាំងកែន ក្នុងនោះមានបុគ្គលិកសុខាភិបាលសរុបចំនួន ១៥២ នាក់ ស្រី ១០៣ នាក់។ ការងារពិនិត្យជម្ងឺទូទៅបានចំនួន ១៩ ៧៦៥នាក់ ក្នុងនោះ ពិនិត្យព្យាបាលជម្ងឺកុមារ ចំនួន ៦ ៥៨៨ នាក់ និងពិនិត្យព្យាបាលជម្ងឺមនុស្សចាស់ចំនួន ១៣១៧៧នាក់។ ជម្ងឺកំពង់សម្រាកព្យាបាលសរុប ចំនួន ៤០៤នាក់ និងជាសះ ស្បើយ និងចេញត្រឡប់ទៅវិញ ចំនួន ៤០៤នាក់។ក្នុងឱកាសនោះលោកបណ្ឌិតហង្ស សាមឿន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាស្នូល នៃគណបក្សប្រជា ជនកម្ពុជាជាមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិនិង សូមថ្លែងអំណរគុណ និងសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន។លោក ហង្ស សាមឿន បានលើកឡើងទៀតថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋ ឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឲ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។លោកបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរលោក បានជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។លោក ហង្ស សាមឿន បានពិនិត្យលទ្ធផលការងារទិសដៅ៦ខែ ដែលសម្រេចបាន និងចំពោះការងារមិនទាន់បានសម្រេច បានដាក់បញ្ចូលទៅក្នុងទិសដៅបន្ត ជាមួយនឹងការដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះ ទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣នេះ។អនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុកឃុំ និងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះបានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយធនធានផ្ទាល់ខ្លួន ហើយសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ ក្រុមការងារត្រូវដណ្តើមជោគជ័យក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានត្រចះត្រចង់លើសពីឆ្នាំ២០២២ទៀត។ ជាចុងក្រោយគណៈអធិបតីបានជូនអំណោយនូវថវិការដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូពេទ្យ និងអាជ្ញាធរដែនដីនូវថវិការសរុបចំនួន១០លានរៀល និងភួយចំនួន២០០ផងដែរ៕

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជា អគ្គលេខាធិការសមាគមតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន៧៩៧នាក់មកពីស្រុកក្រូចឆ្មា ស្រុកមេមត់ និងក្រុងត្បូងឃ្មុំ នៅស្នាក់​ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ លោកអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏មិនភ្លេចនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុក្ខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ បើទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយចុះ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានលើកឡើងថា អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជា ជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ នាឱកាសនោះផងដែរ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និង​សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសឯក ដែលយកជីវិតជាដើមទុន។ ឈរលើស្មារតីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ ឯកឧត្តម បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។ អតីតយុទ្ធជនដែលទទួលបានមេដាយ មានក្តីរំភើបរីករាយ ដោយបានទទួលការផ្ដល់កិត្តិយសបំពាក់ជូននូវមេដាយការពារជាតិនាពេលនេះ និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការពារជាតិ ជូនដល់ពួកគាត់។ នាឱកាសនោះដែរ ក្នុងនាមសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន៧៩៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ៥កើត ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ។   ​លោកបានឱ្យដឹងទៀតថា ជាក់ស្តែងប្រជាកសិករនៅក្នុងស្រុកមង្គលបូរី បានបង្កើនផលស្រូវ ស្ទើរតែរួចរាល់ មានកន្លែងខ្លះត្រូវបានបាញ់ថ្នាំ ដាក់ជីជាបណ្តើរៗ ដែលមានរយៈពេលជិត១ខែ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ និងស្រូវស្រង៉ែ និងស្រូវកណ្តាល ​ដូចជា ស្រូវសូម៉ាលី, ម្លិះ, និងផ្ការំដួលជាដើម។   ​ ជាមួយនឹងលទ្ធផលដែលស​ម្រេចបាននៅពេលនេះលោក ប៉ាង វណ្ណាសេដ្ឋ បានបន្ថែមទៀត ថា សម្រាប់ចំនួននៅសេសសល់មិនទាន់បានបង្កបង្កើនផល មាននៅស្រុកស្វាយចេក, ស្រុកថ្មពួក និងស្រុកម៉ាឡៃ ជាតំបន់ដីមិនទាន់មានភ្លៀងធ្លាក់បានគ្រប់គ្រាន់នៅឡើយ។ លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអះអាងទៀតថា ការបង្កបង្កើនផលស្រូវ នេះ បើប្រៀបធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា ហាក់មានល្បឿនលឿនជាង ដោយមានភ្លៀងធ្លាក់ រាយប៉ាយនៅដើមដៃ។   ប្រជាកសិករនៅស្រុកមង្គលបូរីបានបញ្ជាក់ថា នៅក្នុងស្រុករបស់គាត់ ពេលបុណ្យចូលឆ្នាំខ្មែរ រួចរាល់មានភ្លៀងធ្លាក់ម្តងជាពីរដង ដែលបានបង្កឱ្យប្រជាកសិករ អាចមានលទ្ធភាពបានចាប់ផ្តើម ភ្ជួរដាស់ដីហាល ហើយព្រោះជាបណ្តើរៗ ។ តែអកុសលនៅដើមរដូវមានភ្លៀងតិចតួច ពេលស្រូវដុះ រាំងភ្លៀង មានកន្លែងខ្លះស្រូវទើបដុះ ត្រូវបានងាប់ភ្ជួរចោល ព្រោះថ្មី និងខ្លះទៀតនៅសល់ស្មៅដុះ ច្រើន តែពេលនេះភ្លៀងធ្លាក់ដោយកន្លែង ប្រជាកសិករខ្លះបាញ់ថ្នាំ បាចជី អាចរយៈពេល២ ទៅ៣ ខែទៀត នឹងប្រមូលផលស្រូវមិនប្រកាន់រដូវជាបណ្តើរៗ។ ជាមួយនេះដែរលោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់​ប្រជាកសិ ករទាំងអស់ គប្បីត្រូវរក្សាទឹកទុកក្នុងស្រែ ដើម្បីចិញ្ចឹមស្រូវឱ្យបានល្អ​ ​​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​សម្រាប់ ​ប្រើប្រាស់​ពេល​អាកាសធាតុ​រាំងស្ងួត​ ​ក្នុង​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​។ ពោលគឺ​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ចោល​ឱ្យ​សោះ​ ព្រោះ​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ អាចកើតឡើង និងអូសបន្លាយ​ពេល​យូរ​។ លោកប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តន៍ការ​ងារ កសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបាន ទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែ ចម្ការ ដើម្បីបង្ការ ការពារការបំផ្លាញពីសត្វល្អិត ផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាមួយកើតឡើង ៕ដោយ AKP

ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣

៣៨ឆ្នាំមុននេះសម្តេចតេជោហ៊ុនសែន បានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងប្រទេស
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

៣៨ឆ្នាំមុននេះសម្តេចតេជោហ៊ុនសែន បានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងប្រទេស ។ កម្ពុជា។ ថ្ងៃទី១៤មករាឆ្នាំ ១៩៨៥ សម្តេចត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាឯកច្ឆ័ន្ទជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែល បន្ទាប់មកជារដ្ឋកម្ពុជារហូតដល់ឆ្នាំ១៩៩៣។ 

អ្នកនាំពាក្យរបស់ OceanGate បានប្រាប់កាសែត Washington Post ថា អ្នកដំណើរ "បានបាត់ខ្លួនគួរឲ្យសោកស្តាយ"
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

ឆ្មាំសមុទ្របាននិយាយថា នាវាមុជទឹកទីតានិច ត្រូវបានទម្លាក់ ដោយសម្លាប់មនុស្សទាំងអស់នៅលើនាវា  ឆ្មាំសមុទ្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹក Titanic ដែលបានបាត់ខ្លួនជាច្រើនថ្ងៃបានទទួលរងនូវការបាត់បង់សម្ពាធយ៉ាងមហន្តរាយ ដែលបានរុញច្រានកប៉ាល់ ដោយបានសម្លាប់អ្នកដំណើរទាំងប្រាំនាក់នៅលើនោះ ឆ្មាំសមុទ្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍។  ឧត្តមនាវីឯកឆ្មាំឆ្នេរសមុទ្រ John Mauger បាននិយាយថា យានដែលដំណើរការពីចម្ងាយ (ROV) បានរកឃើញផ្នែកមួយនៃកប៉ាល់ទីតានិចដែលមានចម្ងាយប្រហែល 1,600 ហ្វីតពីក្បាលនៃបំណែកនៃកប៉ាល់ទីតានិកនៅលើបាតសមុទ្រ។ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការសង្គ្រោះនាវិកណាមួយនោះ Mauger បាននិយាយថាគាត់មិនមានចម្លើយនៅពេលនេះទេ។  Mauger បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "នេះគឺជាបរិយាកាសដែលមិនអាចអត់ឱនឱ្យគួរឱ្យជឿដែលនៅទីនោះនៅលើបាតសមុទ្រ" ។ "កំទេចកំទីគឺស្របជាមួយនឹងការបំផ្ទុះដ៏មហន្តរាយនៃនាវា" ។  នៅមុនសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរបស់ OceanGate បានប្រាប់កាសែត Washington Post ថា អ្នកដំណើរ "បានបាត់ខ្លួនគួរឲ្យសោកស្តាយ"។