ខេត្តពោធិ៍សាត់ដាក់ដំណើរការអគារទីទួលសុវត្ថិភាពចំនួន២ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យពេលជួបគ្រោះទឹកជំនន់
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

        (ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់បានដាក់ឱ្យដំណើរការអគារទីទទួលសុវត្ថិភាពចំនួន២ ដើម្បីឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យនៅពេលជួបគ្រោះទឹកជំនន់។ អគារទីទួលសុវត្ថិភាពទាំងពីរ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប និងជាប់ស្ទឹងធំៗ មានបណ្តាញទឹកធ្លាក់ពីតាមជួរភ្នំនោះ តែងជួបគ្រោះជំនន់ទឹកភ្លៀងស្ទើររៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ខេត្តពោធិ៍សាត់ បានរងការជន់លិចដោយជំនន់ទឹកភ្លៀងធ្លាក់ពីតាមជួរភ្នំយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក។ អគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។ មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោក។ ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ខ្លួន។ អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះ។ លោក ម៉ៅ ធនិន្ទ បានថ្លែងថា អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ។ លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។ ជាមួយនឹងការទទួលបានទីទួលសុវត្ថិភាពនេះ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។ លោក ក៏បានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ម៉ៅ ធនិន្ទ បានណែនាំដល់អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ជាពិសេសគណៈកម្មការគ្រប់គ្រងអគារទួលសុវត្ថិភាពទាំងពីរ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថែរក្សា ការពារនូវអគារទួលសុវត្ថិភាព ដែលជាសមិទ្ធផលថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនឱ្យបានល្អ។ ជាពិសេសអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដែល បានកំណត់នៅក្នុងអនុគណៈកម្មការគ្រប់គ្រងអគារទួលសុវត្ថិភាពនីមួយៗ៕              

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៤នាក់ ខណៈអ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៣នាក់ និង១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ថ្មីទាំង៥៤នាក់ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ ធ្វើដំណើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និង ៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ រួមមាន៖ ជនជាតិខ្មែរ៣២នាក់, ជនជាតិចិន ២០នាក់ និងជនជាតិវៀតណាម ម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងព្រះសីហនុ។ ចំណែកអ្នកជាសះស្បើយទាំង១៨នាក់ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមាន៖ ជនជាតិចិន១៤នាក់, ជនជាតិវៀតណាម ២នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិខ្មែរម្នាក់ ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានផ្ញើសាររំលែកទុក្ខជូនទៅកាន់ ប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសាររំលែកទុក្ខជូនទៅកាន់ ឯកឧត្តម Doni Monardo ប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី។

សេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹក និងឧតុនិយម
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  សេចក្តីជូនដំណឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹក និងឧតុនិយម

រាជរដ្ឋាភិបាល សម្រេចជាថ្មីប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចជាថ្មី ដោយប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនទៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រក្សានៅអគារចាស់ដដែល។  

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខឫក្សថ្លៃថ្លា អបអរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។  

ស្វីសប្រកាសផ្តល់ជំនួយបន្ត ដើម្បីពង្រឹងប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះការអនុវត្តន៍ប្រកបដោយភាពល្អប្រសើរ ចំពោះប្រព័ន្ធផ្តល់ដំណឹងជាមុនពីគ្រោះមហន្តរាយនៅកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយហានិភ័យបានមួយកម្រិតដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រោះមហន្តរាយនានា។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ាកឃឺស ប៊ួរលី (Markus Buerli) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស គាំទ្រស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការពង្រីកប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា តាមរយ:អង្គការភីន (People In Need) និងអង្គការអាក់សិនអេត។ អង្គការភីន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបបាននឹងបញ្ចប់ជំហានទី១ ក្នុងការអនុវត្តគម្រោងប្រព័ន្ធផ្តល់ដំណឹងជាមុនពីករណីគ្រោះមហន្តរាយ តាមរយៈសារជាសំឡេងតាមទូរស័ព្ទ លេខ១២៩៤។ លោក ម៉ាកឃឺស ប៊ួរលី បានកោតសរសើរចំពោះកិច្ចសហការលើគម្រោងនេះ។ លោក ម៉ាកឃឺស ប៊ួរលី បានលើកឡើងថា ដោយផ្អែកតាមការអនុវត្តដំណាក់កាលទី១ ដោយមានការសហការគាំទ្របានល្អពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ជំនួយឱ្យអង្គការភីនបន្តគម្រោងនេះ សម្រាប់ជំហានទី២ ដើម្បីពង្រឹងប្រព័ន្ធផ្តល់ដំណឹងជាមុននេះឱ្យកាន់តែមានភាពទំនើប ដែលអាចផ្តល់ដំណឹងដល់ប្រជាជននៅមូលដ្ឋានបានទូលំទូលាយជាងមុន ទាន់ពេលវេលា ពេលមានហានិភ័យគ្រោះមហន្តរាយកើតមានឡើងនៅទីតាំងណាមួយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អង្គការដៃគូ របស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ ក៏ដូចជាប្រជាជន និងរដ្ឋាភិបាល នៃប្រទេសស្វីសដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ម៉ាកឃឺស ប៊ួរលី ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៣ និងស្នើរដ្ឋាភិបាលស្វីស ជួយគាំទ្រដល់ផែនការសកម្មភាពនេះ៕

ជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

(ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕ (ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕ (ព្រះសីហនុ)៖ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាប់បណ្តាញព័ត៌មាន Fresh News។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំរួមមាន៖ * ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់ * ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់) * ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់ * ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់ * បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕  

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅកម្ពុជាភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ !
ថ្ងៃច័ន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។ សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។ ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ក្រសួងក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕

កិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥
ថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលពិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ហើយកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលជារឿយៗតែងតែកើតមានឡើងនៅគ្រប់បណ្តប្រទេសទាំងអស់លើពិភពលោក។ ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បតិ្ត អាស៊ានបានខិតខំប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ហានិភ័យផ្សេងៗ តាមរយ:សកម្មភាពរួមគ្នាក្នុងការត្រៀមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នេះអោយនៅកម្រិតទាប។ កន្លងមកកម្ពុជាក៏បានចូលរួមក្នុងសកម្មភាពនេះយ៉ាងសកម្មផងដែរ ដោយបានពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយតាមស្ថាប័នពាក់ព័ន្ឋ  ផ្សេងៗដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រប់គ្រោះមហន្តរាយនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីរួមគ្នាចូលរួមទប់ស្កាត់គ្រោះមហន្តរាយនេះ ។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយប្រទេសក្នុងតំបន់អាស៊ានទាំងអស់ត្រូវចូលរួមសហការ និងព័ត៌មានឆ្លើយតបអោយបានឆាប់រហ័សនៃការកើតមានគ្រោះមហន្តរាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗបានត្រៀមលក្ខណ: ទប់ស្កាត់បង្ការជាមុន ។