ឯកឧត្តម គន់ គីម ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា
ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីភាពងាយរងគ្រោះនៃមុខសញ្ញាគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុ និងការវិភាគហានិភ័យនៅកម្ពុជា
ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣

្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ   បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីភាពងាយរងគ្រោះនៃមុខសញ្ញាគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុ និងការវិភាគហានិភ័យនៅកម្ពុជា ។ សិក្ខាសាលានេះមានការចូលរួមពី តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូរ ពាក់ព័ន្ធ នៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ។ សូមជម្រាបថា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន រៀបចំសិក្ខាសាលានេះឡើងក្នុង គោលបំណង លើកកម្ពស់ការប្រើប្រាស់ការកំណត់គោលដៅផ្អែកលើភស្តុតាងនៅក្នុង DRM និងគាំពារសង្គម ដែលឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា (SRSP) ។  សិក្ខាសាលានេះនឹងបម្រើជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា និងផ្តល់ធាតុចូលចំពោះភាពងាយរងគ្រោះនៃគ្រោះថ្នាក់អាកាសធាតុ និងការវិភាគហានិភ័យផងដែរ៕  

វេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន
ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣

(ណាននីង)៖ នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយទទួលបានការអនុញ្ញាតិពី ឯកឧត្តម អគ្គលេខាធិការ  ក្រុមការងាររបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៤ រួមមាន ខេត្តព្រះស៊ីហនុ, ខេត្តកែប, ខេត្តកំពត និងខេត្តត្បូងឃ្មុំ ចូលរួមក្នុងវេទិកាអាស៊ាន ចិន ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សុវត្ថិភាពការងារ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះផងដែរដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មានការចុះអនុស្សរណៈយោគយល់រវាងទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា  ស្តីពី “ការពង្រឹងភាពជាដៃគូពីទីក្រុងមួយទៅទីក្រុងសម្រាប់ការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង” រវាង ខេត្តព្រះស៊ីហនុ និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុងប៉ីហៃ តំបន់ស្វ័យតក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ការចុះហត្ថលេខាខាងលើ ធ្វើឡើងដោយប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តទាំងពីរ (ព្រះស៊ីហនុ  និង កែប) គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់ នេះផ្តោតជាសំខាន់   ដើម្បីរួមបញ្ចូលកិច្ចសហការក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន និងការអភិវឌ្ឍភាពធន់ទីក្រុង ដោយផ្តោតលើការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង នវានុវត្តន៍បច្ចេកវិទ្យា សមត្ថភាព និងធនធាន។  ជាមួយគ្នានេះបន្ទាប់ពីសិក្ខាសាលាភាពជាដៃគូ "ទីក្រុងនិងទីក្រុង" ភាគីនានាបានបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចការលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ។

អតីតយុទ្ធជនខ្វះខាតជាង១០០គ្រួសារនៅខេត្តបាត់ដំបងទទួលបានអំណោយស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល
ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

បាត់ដំបង៖ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ និងគ្រាប់ពូដំណាំតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់អតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ជាង១០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តបាត់ដំបង។  នាយឧត្តមសេនីយ៍ បានរំលឹកពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូបក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ នាយឧត្តមសេនីយ៍ បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិពោលគឺសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះទេ។ ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើនដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។  នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនីឱ្យបានលឿនដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារអតីតយុទ្ធជន។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗ។ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងត្រូវចាត់ចែងរៀបចំផ្ដល់ពាងទឹក និងភ្ជួររាស់ដីជូនគ្រួសារអតីតយុទ្ធជនទាំងអស់ដើម្បីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗឱ្យបានទាន់ពេលវេលាសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕

ឯកឧត្តម គន់ គីម ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេកសម្ដេចពិជ័យសេនា ទៀ បាញ់
ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងការសោកស្ដាយ ចំពោះមរណភាពរបស់មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្ដាយក្មេកសម្ដេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម គន់ គីម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា យិប ថាំកេសន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕  

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត ចំនួន៦២៨គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់
ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួមទាំងនាំយកអំណោយកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន៦២៨គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់ ។ នៅក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលសម្តេច តែងមានការនឹករលឹក នឹងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលសេនាធិការ ចុះជួបផ្ទាល់នឹងជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន ។ជាក់ស្តែងថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកអំណោយ កម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា  ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជន ទាំងអស់ដែលស្រលាញ់ជឿទុកចិត្ត និងបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។ ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែង ស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មាន ភាពប្រសើរមួយកម្រិតនេះ។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ទប់ស្កាត់ការប្រើប្រាស់ និងចរាចរគ្រឿងញៀន ដើម្បីអនាគត កូនចៅយើង៕

អតីតយុទ្ធជនកម្ពុជាចំនួន១០០គ្រួសារក្នុង ខេត្តកំពង់ឆ្នាំងដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ ទទួលបានអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ឆ្នាំង។  នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ)។ នាយឧត្តមសេនីយ៍ បានគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ នាយឧត្តមសេនីយ៍ បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។ ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។  នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់។ ជាមួយគ្នា នាយឧត្តមសេនីយ៍ លើកឡើងថា អតីតយុទ្ធជនទាំងអស់បានចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ
ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។ នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដោយសារទឹកជំនន់កន្លងមក ចំនួន១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ធំ។  លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ)។ លោកទេសរដ្ឋមន្ត្រី បានឆ្លៀតគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។ ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។  នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ដូច្នេះ «ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ។ នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី ដែលរៀបចំដោយក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន តាមប្រព័ន្ធវីដេអូ
ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅយប់ថ្ងៃទី១៦  ខែវិច្ឆិកា  ឆ្នាំ២០២៣ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះអាសន្ន ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និងការត្រៀមបង្ការជាមុន»  តាមប្រព័ន្ធវីដេអូ  ។ កិច្ចប្រជុំ នេះ ប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្ដម លីវ  គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញឱ្យចូលរួមវេទិកានេះ តាមប្រព័ន្ធវីដេអូ មានឥស្សរជន សំខាន់ៗ ទទួលបន្ទុកអាជ្ញាធររដ្ឋាភិបាល សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុវត្ថិភាពនៅកន្លែងធ្វើការ និងការសង្គ្រោះបន្ទាន់ នៃប្រទេសជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស ជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ប្រចាំប្រទេសចិន និងអ្នកតំណាងមកពីការិយាល័យអង្គការអន្តរជាតិ នានារបស់ប្រទេសចិន ចូលរួមដោយផ្ទាល់ផងដែរ ។ ក្នុងឪកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួមក្នុង គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ នៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ប្រកបដោយជោគជ័យ ដើម្បីពិភពលោកវិបុលភាព តាមរយៈការតភ្ជាប់ដ៏រឹងមាំ ទាំងផែ្នកទន់ និងផ្នែករឹង។  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះ បានផ្តល់ អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ក្នុងនោះរួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។  បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច របស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និង ប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃ សុចរិតភាព និងការអភិវឌ្ឍស្ថាប័ន តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។